សេចក្តីរាយការណ៍នៅថ្ងៃ ពុធ ទី១៦ ខែវិច្ឆិកា, ២០១៦ វេលាម៉ៅង ១៣:៣១ នាទី
ចិន៖ ក្រោយពីមានព័ត៌មានចចាមអារ៉ាមផ្សព្វផ្សាយពេញបណ្តាញសង្គមចិនថាមហាសេដ្ឋីជនជាតិចិន លោក ជេក ម៉ា បានសន្យាថាខ្លួននឹងជួយទំនុកបម្រុងក្មេងបុរសម្នាក់ ដែលមានមុខមាត់ដូចលោក រហូតបានរៀនចប់ថ្នាក់មហាវិទ្យាល័យ ខណះពេលនេះលោកបានបដិសេធន៍រាលរឿងដែលសារព័ត៌មបានចោគ
ប្រកាន់លោក។ ពេលនេះលោកបានបដិសេធថាលោកមិនបានសន្យាបែបនេះនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសៀងហៃ ចេញផ្សាយកាលពីយប់ថ្ងៃទី១៥
ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្មេងប្រុសរូបនោះមានឈ្មោះថា Fan Xiaoqin មានអាយុ ៨ឆ្នាំ រស់នៅក្នុងតំបន់ជនបទនៃខេត្តជាំងស៊ី
(Jiangxi) ប្រទេសចិន។ រូបគេកើតមកក្នុងត្រកូលអ្នកក្រីក្រ ហើយកំសត់ជាងនេះទៅទៀត គឺម្តាយមានជម្ងឺប្រចាំកាយចំណែកឪពុកបាត់បង់ជើងម្ខាង រីឯលោកយាយរបស់គេក៏មានជំងឺ
(Alzheimer's) ដែលជាជំងឺបាក់ទឹកចិត្តទៀតផង៕រាយការណ៏ដោយ ៖ មីស្ទ័រ យូ
No comments:
Post a Comment