ចក្តីរាយការណ៍ការពីថ្ងៃ អង្គារ ទី១៥ ខែវិច្ឆិកា,
ឆ្នាំ ២០១៦ វេលាម៉ៅង ១១:៤៦នាទី
(ភ្នំពេញ)៖ ស្របពេលដែលមជ្ឈដ្ឋានអ្នកសិល្បៈទូទៅបានសម្ដែងក្ដីអាណិតអាសូរយ៉ាងខ្លាំងចំពោះតារាសម្ដែងសិចស៊ីកញ្ញា ពេជ្រ អាវីហ្សា ដែលត្រូវបានអតីតគូស្នេហ៍ គឺលោក គៀង ហេង បានប្រើហិង្សាលើរូបនាងបណ្ដាលឲ្យរងរបួស បែកមុខបែកមាត់ ជាំពេញខ្លួន
និងបានទាមទារឲ្យ មានវិធានការតាមផ្លូវច្បាប់លើជនបង្ក ដែលបានប្រើ
អំណាចលើស្រ្តីទន់ខ្សោយនោះ
ស្រាប់តែកញ្ញា ពេជ្រ អាវីហ្សា ដែលជាសាមីខ្លួនផ្ទាល់ បែរជាបញ្ជាក់ជំហរបស់ខ្លួនថា បានមិនដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់
ដើម្បីស្វែងរកយុត្តិធម៌ ចំពោះខ្លួនឡើយ។ តារាសម្ដែងសិចស៊ីសាច់សខ្ចីពេជ្រ អាវីហ្សា បានថ្លែងប្រាប់ Fresh News និង Khmertalking នៅមុននេះបន្តិច
ទាំងខ្លួនមានរបួសជាំពេញខ្លួន ហើមមុខពោរ ឲ្យដឹងថា ទោះបីជាអតីតគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា
មានឈ្មោះ គៀត ហេង ដែលត្រូវជាប្អូនថ្លៃរបស់
លោកឧកញ៉ារកស៊ីឈើដ៏ល្បីទ្រីភាពបានប្រើអំហិង្សាលើរូបនាងដោយបានស្ទាក់វាយយ៉ាងដំណំ
រហូតបណ្ដាលឲ្យរូបនាងរបួសពេញមុខ និងដងខ្លួនធ្ងន់ធ្ងរក្ដី ប៉ុន្តែនាងបានប្រកាន់ចិត្តហើយថា
មិនប្ដឹងអតីតគូស្នេហ៍រូបនេះ តាមផ្លូវច្បាប់ឡើយ។ យ៉ាងណាមិញ ចំពោះមូលហេតុដែល
ពេជ្រ អាវីហ្សា មិនសម្រេចចិត្តដាក់ពាក្យប្ដឹង គឺមិនត្រូវបាននាងបញ្ជាក់ឲ្យដឹងនោះទេពោលនាងគ្រាន់តែនិយាយដោយខ្លីថា ពេលនេះនាងកំពុងព្យាបាលរបួស
មិនអាចនិយាយអ្វីបានច្រើនជាងនេះទេ។ ពេជ្រ
អាវីហ្សា និយាយដោយខ្លីថាខ្ញុំមិនប្ដឹងគាត់
(គូស្នេហ៍) ទេហើយមូលហេតុយ៉ាងណានោះ ខ្ញុំអត់ទាន់និយាយកើត នៅពេលនេះទេ ខ្ញុំកំពុងឈឺរបួស
ហើមមាត់ និយាយបានតិចៗទេបង អរគុណហើយបងចាំខ្ញុំខលទៅបងវិញ ។
ខណៈដែល តារាសម្ដែង ពេជ្រ អាវីហ្សា
បានប្រកាន់ជំហថា មិនប្ដឹងអតីតគូស្នេហ៍, លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងប្រាប់
Fresh News និង Khmertalking នៅមុននេះ ឲ្យដឹងថា ខាងរូបលោក ក៏ដូចជាសមាគម នឹងចាំជួយកញ្ញា
ពេជ្រ អាវីហ្សា គ្រប់ពេល ខណៈដែលសមាគមក៏មានមេធាវី ដើម្បីផ្ដល់ជូនកញ្ញា វីហ្សា ភ្លាមៗបើត្រូវការចាំបាញ់។ លោកសង្កត់ធ្ងន់ថាលោកមិនអាចគាំទ្រទង្វើ របស់អ្នកមានអំណាច ដែលបានប្រីអំណាចមកបំពាន លើស្រ្តីទន់ខ្សោយ បែបនេះឡើយ។ ប្រទេសមានច្បាប់ ជនដែលបង្កល្មើសច្បាប់ ត្រូវតែមានវិធានការ តាមផ្លូវច្បាប់។យ៉ាងណាមិញ នៅពេលដែលអ្នកសិល្បៈគ្រប់ៗគ្នា
ចង់ឲ្យតារាសម្ដែង ពេជ្រ អាវីហ្សា ត្រូវតែទាមទារយុត្តិធម៌
ចំពោះខ្លួនឯង តាមរយៈការរកខុសត្រូវតាមផ្លូវច្បាប់នោះ គេនៅមិនទាន់ដឹងថា តើនាងនឹងប្ដូរគោលជំហរបស់ជាថ្មីវិញ ឬយ៉ាងណានោះទេ ខណៈដែលនៅពេលនេះ នាងកំពុងតែសំងំព្យាបាលរបួស។
សូមបញ្ជាក់ថា តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខដោយដាច់រយៈនិងមានស្លាកស្នាមជាំលើដង
ខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សា ពីសំណាក់អតីតសង្សាររបស់នាង នាពីយប់ ថ្ងៃទី១៣ខែ វិច្ឆិកានៅក្លិបកម្សាន្តស្កាយ ក្នុងខេត្តព្រះសីហនុ ខណៈដែលនាងបានធ្វើដំណើរទៅកម្សាន្តក្នុងឱកាសបុណ្យជាមួយមិត្តភក្តិរបស់នាង។រាយការណ៏ដោយ ៖ មីស្ទ័រ យូ
 |
| Add captionអំទូកថ្ងៃទី១ |