Wednesday, November 16, 2016

អតីត​​គូ​​ស្នេហ៍ វ៉ាន់ នី​ឡា ​ត្រូវ​បាន​តុ​លា​ការ​កោះ​ហៅ ឲ្យ​ចូល​ខ្លួន​​បំ​ភ្លឺសារ​​ជា​ថ្មី លើ​ករណី​ទម្លាយ​រូប​អា​ក្រាត​កាយ (មានវីដេអូ)

សេចក្តីរាយការណ៍នៅថ្ងៃ ពុធ ទី១៦ ខែវិច្ឆិកា, ឆ្នាំ២០១៦ វេលាម៉ៅ ១៣:១២​នាទី
(ភ្នំពេញ)៖ សំណុំរឿងដែលពាក់ព័ន្ធទៅលើករណីបង្ហោះ រូបអាក្រាតកាយ របស់តារាចម្រៀងស្រីមាឌល្អិតតូចច្រឡឹងមួយនេះ ប្រចាំផ​លិតកម្មភ្លេងរីខត (Play Record)​ កញ្ញា វ៉ាន់ នីឡា បន្ទាប់ពីត្រូវបានតុលាការ បើកការស៊ើបអង្កេត និងបានធ្វើ​កា​​រសម្រេច ចោទប្រកាន់​ទៅលើអតីតមិត្តប្រុស របស់នាង គឺលោក គុយ សទ្ធិស​ក្តិ ចំនួនពីរករណី ដែលករណីទីមួយ គឺការបង្ហោះរូបអាក្រាត និងករណីទីពីរការប្រើហិង្សារ ដោយចេតនា​នោះ​រួចមក​ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ ត្រូវបានតុលាការចេញដីការ កោះហៅ​ឲ្យចូលខ្លួន​បំ​ភ្លឺជាថ្មី ខណៈកន្លងមកជនសង្ស័យរូបនេះបានបន្តគេចខ្លួន មិនចូលចំនួន៤លើករួចមកហើយ ដោយក្នុងនោះមាន២លើក ស្ថិតក្នុងក្រសួងមហាផ្ទៃ។
បើតាមការបញ្ជាក់ប្រាប់ ឲ្យដឹងពីសំណាក់តារាស្រីកញ្ញា វ៉ាន់ នីឡា បានលើកឡើងបញ្ជាក់ថា នៅថ្ងៃ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ នៅថ្ងៃស្អែកនេះ នៅវេលា​ម៉ោងរសៀល ខ្ញុំនឹងរង់ចាំការស្តាប់ ពីមេធាវីដែលជា ចៅក្រម ហៅកោះហៅជនសង្ស័យឲ្យចូល បំភ្លឺទៅតុលាការ ក្រោយពី មិនបានចូលខ្លួនបំភ្លឺ ៤ដងមកហើយ គឺពីរដងនៅក្រសួងមហាផ្ទៃ២ដងកោះហៅដោយព្រះរាជអជ្ញារង តុលាការក្រុងភ្នំពេញ។ លើកនេះ គឺលើកទី៥ ដែលកោះដោយចៅ​ក្រមស៊ើបអង្កេត។ ក្នុងករណីដែលមិនចូលខ្លួន តាមការកំណត់ខាងលើតុលាការ និងចេញបញ្ជាប​ង្គាប់ឲ្យនាំខ្លួន។
សូមបញ្ជាក់ថា អតីតសង្សារបស់តារាចរៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក ​គុយ សិទ្ធិ​សក្តិ ត្រូវបានស្គាល់គ្រប់គ្នាថាជាមន្ត្រីប៉ូលិសពាក់​​សក្តិ​៤កន្លះបម្រើការ​ងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រ​​សួ​​ងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោក​ ឧត្តមសេនីយ៍ ម្នាក់ បម្រើការងារនៅ​ក្រសួង​មហា​ផ្ទៃដូចគ្នា។ ដូច្នេះមានមហាជនជាច្រើន កំពុងតែទន្ទឹងរង់ចាំមើល លើចំណាត់ការស្វែងរកយុត្តិធម៌​ពី​សំ​​ណា​ក់តុលាការថាតើបុគ្គលរូបនេះអាចនឹងប្រឈមផ្លូវច្បាប់ឬយ៉ាងណា លើករណីទម្លាយរូបអាក្រា​ត របស់តារាស្រីកញ្ញា វ៉ាន់ នីឡា នោះដែរ ៕រាយការណ៏ដោយ ៖ មីស្ទ័រ យូ



No comments:

Post a Comment