នៅថ្ងៃ
ពុធ ទី ១៦ ខែ វិឆ្ឆិកា ឆ្នាំ ២០១៦ នៅវេលា ម៉ៅង ១:២២ នាទី
ភ្នំពេញ៖ តារាសម្តែង រាងតូចច្រឡឹងដែលគេល្បី ឈ្មោះនោះគឺ កញ្ញា ហង្ស ម៉ារីនី បានប្រកាសថា បុរសដែលប្រាថ្នាមកធ្វើជាស្វាមី នៅថ្ងៃអនាគតមិនមែនជា អ្នកសិល្បៈដូចគ្នាទេមិនមែនថាខ្ញុំ រើសអើងអ្នកសិល្បៈនោះឡើយហើយបុរស ដែលនាងប៉ង គឺជា អ្នកធ្វើការងាររាជការ និងតាមបណ្តាក្រុមហ៊ុននានា ។
តារាសម្តែងស្រីរូបតូចច្រឡឹងគួរអោយស្រលាញគឺ កញ្ញា ហង្ស ម៉ារីនី បានទម្លាយចេញពីចិត្ត នាងកាលពី ពេលថ្មីនេះថា “រឿងគូអនាគតវិញចំពោះនាងខ្ញុំ គឺមិនយកទេស្វាមីដែលជាអ្នកសិល្បៈដូចគ្នានោះទេ ខ្ញុំចង់បុរសម្នាក់ដែលគាត់ធ្វើការងារ រាជការ ឬធ្វើការងារនៅក្នុងក្រុមហ៊ុនណាមួយ ខ្ញុំមិនយកបុរសជាអ្នក សិល្បៈមិនមែនថាខ្ញុំរើសអើងបុរសជាអ្នកសិល្បៈនោះទេ គឺមកពីខ្ញុំជាអ្នកសិល្បៈហើយទើបមិនចង់ បានអ្នកសិល្បៈដូចគ្នាបង៕
កញ្ញា ហង្ស ម៉ារីនី បានបន្ថែមថា បុរសដែលនាងជ្រើសរើសនោះ មិនគិតពីរូបសម្បត្តិមានក្រ ស ឬខ្មៅនោះទេ តែអ្វីដែលសំខាន់គឺ បុរសនោះព្រមទទួលយកនៅអ្វី ដែលនាងមាន ស្រឡាញ់ក្រុមគ្រួសារ របស់នាងគឺគ្រប់គ្រាន់ហើយ។
ទោះយ៉ាងណាតារា ស្រីស្រស់ថ្ពាល់ខួច រូបនេះមិនទាន់ប្រាកដក្នុងចិត្ត
នៅឡើយទេថា ថ្ងៃអនាគតបើនាងរៀបការមាន ស្វាមីអាចឈប់ពីសិល្បៈ ឬនៅបន្តនោះ
អាស្រ័យទៅលើស្វាមី និងក្រុមគ្រួសារពេញចិត្ត ឲ្យនាងប្រឡូកក្នុងសិល្បៈទៀតឬអត់។
សូមរំលឹកថា តារាសម្តែងស្រី កញ្ញា ហង្ស ម៉ារីនី
និងបងស្រីបង្កើតរបស់នាង គឺកញ្ញា ហង្ស ម៉ារីណា បបួលគ្នារត់ទៅបួស បន្ទាប់ពីជួបរឿងស៊យធំ
ជាច្រើននាពេលកន្លងមក ។
នេះជាលើកទី២សម្រាប់នាងហើយដែលបានបួសសងគុណ
ឪពុក-ម្តាយ
ដែលជាព្រះទី១សំរាប់យើងទាំង
អស់គ្នា។ ដោយកាលពីលើកទី១ នៅឆ្នាំ២០១៣ តែកាលនោះ
នាងបួសតែម្នាក់ឯងប៉ុណ្ណោះ ។ ដោយឡែកនៅឆ្នាំ២០១៦នេះ គឺនាងសម្រេចចិត្តបួសរួមគ្នា ជាមួយបងស្រី
កញ្ញា ហង្ស ម៉ារីណា ម្តងទៀត ។
រាយការណ៏ដោយ ៖ មីស្ទ័រ យូ

No comments:
Post a Comment