Showing posts with label ABOUT. Show all posts
Showing posts with label ABOUT. Show all posts

Thursday, November 17, 2016

រដ្ឋាភិបាលមីយ៉ាន់ម៉ាស្វែងរកកម្ចីពីធានាគារពិភពលោក(WB)


សេចក្តីរាយការណ៍កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៨
ប្រទេសមីយ៉ាន់ម៉ា៖ ​ បណ្តារដ្ឋមន្រ្តីនៅក្នុងសភាបានការពារសំណើររបស់រដ្ឋាភិបាល ក្នុងការខ្ចីប្រាក់ចំនួន
២០០លានដុល្លារអាមេរិក ដោយឥតការប្រាក់ពីធានាគារពិភពលោកដើម្បីដោះស្រាយគ្រោះមហន្ថរាយ បើទោះបីជាមានក្តីបារម្ភពីបំណុលក្រៅប្រទេសកើនឡើងយ៉ាងណាក៏ដោយ៕រដ្ឋមន្ត្រីក្រសួងសំណង់លោក
Wish Khaing បានថ្លែងនៅរដ្ឋសភា កាល់ពីព្រឹកថ្ងៃទី១៣ ខែ ឧសភា ក្រសួងរបស់លោកគួរប្រើប្រាស់ថវិកា ១០៥លានដុល្លារសម្រាប់ការស្ថាបនាផ្លូវ និងស្ពាននៅក្នុងតបន់រដ្ឋ Rakhine និងរដ្ឋ Chin ព្រមទាំងតំបន់ Sagaing ដែលត្រូវ​បានបំផ្លាញកោយព្យុះស៊ីក្លូន Komen កាលពីឆ្នាំទៅ៕ គម្រោងសំខាន់ៗត្រូវចំណាយទឹកប្រាក់ប្រមាណ៦៧លានដុល្លារក្នុងការភ្ជាប់ផ្លូវពី Kalay ទៅតំបន់ Sangain ទៅកាន់រដ្ឋ Chin និងផ្លូវពី Gangaw ទៅកាន់ Hakhaចំណែកលោករដ្ឋមន្ត្រី Kyan Winបានថ្លែងថាក្រសួងកសិកម្ម បសុសត្វ និងប្រព័ន្ធធារាសាស្រ្តបានស្នើចំណាយប្រាក់៧០លានដុល្លារ ទៅលើការគាំទ្រក្នុងការរៀបចំភូមិ និងការងារដែលជាលទ្ធិផលនៃគ្រោះមហន្ថរាយធម្មជាតិ។ ក្នុងនោះជាង ១៥លានដុល្លានិងត្រូវប្រើប្រាស់ដោយក្រសួងផែនការនិងហិរញ្ញវត្ថុសម្រាប់ជាមូលនិធិគ្រោះមហន្ថរាយធម្មជាតិហើយលុយដែលនៅសល់
ប្រមាណ១០លានដុល្លាឯងទៀតនឹងចែកទៅក្រសួង៣ផ្សេងទៀតសម្រាប់គ្រប់គ្រងគម្រោង។
រាយការណ៍ដោយ ៖មីស្ទ័រ យូ