Wednesday, November 16, 2016

គង់ ចាន់ស្រីមុំ ពេលនេះអ្វីៗសម្រេចដូចបំណងរបស់នាង គ្រប់យ៉ាងហើយ !

ភ្នំពេញ៖ តារាសម្តែងស្រីកូនកាត់ចិន អ្នកនាង គង់ ចាន់ស្រីមុំ ក្រោយពីបានរៀបការរួចកាលពីខែមីនា ដើមឆ្នាំនេះរួចមក គេសង្កេតឃើញថា ជីវិតស្នេហារបស់នាងពិតជាមានសុភមង្គលខ្លាំងណាស់ ព្រោះជារឿយៗ គេតែងឃើញលោក គឹម សីហា បានផ្តល់គ្រប់យ៉ាងផ្គាប់ចិត្ត នាងមិនឱ្យទាស់ទេ។ ចំណែកឯក្រុមគ្រួសាររបស់នាងវិញក៏ជាគ្រួសារមួយដ៏កក់ក្តៅទៀត តែងតែបានបំពេញរាកង្វះខាតគ្រប់យ៉ាង ដែលនាងចង់បាន។ស្រីមុំបានប្រាប់ថា មានគ្រួសារល្អមួយ និងមានស្វាមីល្អម្នាក់គឺជាបំណងប្រាថ្នារបស់នាងតាំងពីក្មេងៗ ពេលនេះអ្វីៗបានសម្រេចអស់ហើយ គ្មានអ្វីដែលនាងចង់បានលើស ពីនេះទៀតទេ។ តោះទៅមើលស្រីមុំរៀបរាប់នៅក្នុង ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងបន្តិចទៅមើល តើស្រីមុំបានសរសេរអ្វីខ្លះរៀបរាប់ពីជីវិតរបស់នាង? «កើតមកជាតិនេះ ខ្ញុំគិតថាជីវិតខ្ញុំគឺល្អហើយសំណាងណាស់ កើតមកនៅក្នុងគ្រួសារមួយដែលមិន អត់ពេកហើយក៏មិនមានពេកដែរ គឺមធ្យម តាំងពីតូចមកប៉ាម៉ាក់របស់ខ្ញុំមិនដែលឲ្យខ្ញុំខ្វះខាតអ្វីទេ តែងតែបំពេញគ្រប់យ៉ាងដែលកូនចង់បាន ដល់ពេលធំដឹងក្តីរហូតដល់មានជីវិតគូ ក៏ទទួលបានប្តីដ៏ល្អមួយរូបដែលគាត់បានកែប្រែគ្រប់យ៉ាងដើម្បីខ្ញុំ ថ្នាក់ថ្នម ស្រលាញ់ និងបំពេញរាល់បំណងប្រាថ្នារបស់ខ្ញុំ ។ គាត់ធ្លាប់និយាយថា "បងមិនចង់ឃើញអូនយំរឺក៏ពិបាកចិត្តនោះទេ បងចង់ឃើញស្នាមញញឹមរបស់អូនរាល់ថ្ងៃ អោយបងធ្វើអីក៏បាន" ទាំងអស់នេះគឺជាបំណងប្រាថ្នាដែលខ្ញុំតែងតែគិតតាំងពីតូច ពេលនេះអ្វីៗគ្រប់យ៉ាង បានដូចបំណងហើយ។ ខ្ញុំមិនចង់បានអ្វីលើសពីនេះទៀតទេ លុយ មាស ពេជ្រ អ្វីទាំងអស់នោះគឺជារបស់ក្រៅខ្លួនដែលអាចរកបាន តែសេក្តីសុខមិនងាយរកបាននោះទេ អរគុណទេវតាដែលឲ្យខ្ញុំកើតមកក្នុងគ្រួសារដ៏ល្អ និងបានជួបមនុស្សល្អដូចជាលោកប្តីខ្ញុំ everyday I love you more and more my hubby មិនមែន drama ទេណា តែជាអារម្មណ៍ពិត និងសំដីពិត»។ជាការពិតណាស់ មានមនុស្សជាច្រើន តែងប្រាថ្នាឱ្យជីវិតខ្លួនរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល ទើបគ្រប់គ្នាខិតខំរកស៊ីទាំងយប់ទាំងថ្ងៃ មានថ្ងៃខ្លះមិនហ៊ានឈប់សម្រាកផង ព្រោះភ័យខ្លាចភាពក្រ។ក្រោយទម្លាយសារបង្កប់អត្ថន័យជ្រាលជ្រៅនេះចេញទៅតារាស្រី អ្នកនាងគង់ ចាន់ស្រីមុំ បានទទួលពាក្យជូនពរជាច្រើន ពីបណ្តាមិត្តៗអ្នកគាំទ្ររបស់នាង មិនតប៉ុណ្ណោះពួក​គេថែមទាំងលួចច្រណែននាងទៀតផងនិងនាំគ្នាកោតសរសើរពីជីវិតនាងថាពិតជាមាសំណាងណាស់ក្នុងជាតិនេះព្រោះអាចទទួលបាននូវអ្វីៗដែលល្អគ្រប់បែបយ៉ាងដូចបំណងប៉ងប្រាថ្នាយ៉ាងដូច្នេះ៕

No comments:

Post a Comment